នៅព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ លោក ប្រាក់ អង្គារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះ និងដីឡូតិ៍ សម្រាប់សម្បទានដីសង្គមកិច្ច ចំនួន២០០ខ្នងផ្ទះ ជូនដល់គ្រួសារកងទ័ព និងគ្រួសារនគរបាលជាតិ ដែលឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ឡាវ ចន្លោះបង្គោលលេខ៣៧-៣៨ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំស្រែសំបូរ និងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះ និងដីឡូតិ៍ សម្រាប់សម្បទានដីសង្គមកិច្ច
