អភិបាល​រាជធានីភ្នំពេញ អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រជុំ​ត្រួតពិនិត្យ​ការងារត្រៀមរៀបចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ


នា​រសៀល​ថ្ងៃ​ពុធ ០៦កើត ខែចេត្រ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រជុំ​ត្រួតពិនិត្យ​ការងារត្រៀមរៀបចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល និង​ផ្ដល់ភាពសប្បាយ​រីករាយ​ជូនបង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ក្នុង​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុននេះ​។