អភិបាលខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំជាមួយ ម្ចាស់រោងចក្រ សហគ្រាស និងសប្បុរសជន ផ្សព្វផ្សាយការងារមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ


តាកែវ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធាកិត្តិយសសាខាកាក បាទក្រហមកម្ពុជាខេត្ត លោកជំទាវ នូ សុវណ្ណនី ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយការងារមនុស្សធម៌ ដល់បណ្ដាម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងសប្បុរសជនជាច្រើន ដែលកំពុងដំណើរនៅមូលដ្ឋានខេត្តតាកែវ ក្នុងគោលបំណងគៀង គរថវិការសម្រាប់ទ្រទ្រង់ការងារមនុស្សធម៌ របស់សាខាកាកបាទក្រហកម្ពុជាខេត្តតាកែវ។

ឯកឧត្តម អ៊ូច ភា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយការងារមនុស្សធម៌ របស់ សាខាកាកបាទក្រហម កម្ពុជាខេត្តតាកែវ ដែលបានអនុវត្តន៍កន្លងមក ក្នុងការចុះជួយបងប្អូន ប្រជាពល រដ្ឋនៅតាមបណ្ដាក្រុង ស្រុកទាំង១០ ក្នុងខេត្តតាកែវ ដែលបានកើតមានឡើងដោយប្រធានស័ក្តិ គ្រោះធម្មជាតិ រន្ទះបាញ់ គ្រោះទឹកជំនន់ រងគ្រោះរាំងស្ងួត រងគ្រោះថ្នាក់ផ្សេងៗ និងបានជួយជនទីទ័លក្រីក្រជាច្រើននាក់ ដោយមិនរើសអើងជាតិសាសនា ព័ណសប្បុរ ជាតិសាសនា និងនិន្នាការនយោអ្វីទាំងអស់ សំខាន់ជួយ បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស ធនតូច មធ្យមទាំងអស់ និងសប្បុរសជនជិតឆ្ងាយ បន្តជួយបរិច្ចាកធនធាន និងសម្ភារៈ ផ្ទាល់ខ្លួន ដើម្បីបានរួមចំណែក យ៉ាងសំខាន់ ក្នុងចូលរួមជាមួយការងារមនុស្សធម៌របស់សាខាកាកបាទក្រហម កម្ពុជាខេត្ត បន្តធ្វើសកម្មភាពមនុស្សធម៌ នៅតាមមូលដ្ឋាន ដើម្បីទុក្ខប្រើប្រាស់សម្រាប់ជាប្រយោជន៍ ជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលជួបប្រទះ នូវគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តតាកែវ ។

សូមបញ្ជាក់ដែរ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នឹងរៀបចំប្រារព្ធពិធី ខួបលើកទី ១៥៦ ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ ( ខ្ញុំ ❤️ កាកបាទ ក្រហមកម្ពុជា ) នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម កិតិ្តនីតិកោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្ដីគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ នៅសាលមហោស្រពខេត្តតាកែវ ៕