លោកជំទាវម៉ែន សំអន៖ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់តែ ជាទី សក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជា ថ្នាល សម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះ ខណ្ឌសីម៉ា និងសម្ពោធនូវសមទ្ធិលនានាក្នុងវត្តទួលតាព្រហ្មស្ថិតក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ដែលមានប្រជាពលរដ្ឋ ចូលរួមជាង១០០០នាក់ នាព្រឹកថ្ងៃអាទិត្យ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

លោកជំទាវកិត្តិសង្គហបណ្ឌិតស្រីម៉ែន សំអនក៏បានថ្លែងនូវការ ផ្តាំផ្ញើរសាកសួរសុខទុកពីសំណាក់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនជូនដល់អង្គពិធីផងដែរ។

លោកជំទាវក៏បានលើកឡើងថា ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់ តែ ជាទី សក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់ បណ្តុះ នូវបញ្ញាញ្ញាណ និងជា ថ្នាល សម្រាប់បណ្តុះគ្រាប់ពូជ បញ្ញវ័ន្ត សម្រាប់ការកសាង ជាតិ ក្នុង គ្រប់វិស័យផងដែរ។ ម៉្យាងទៀត ប្រវត្តិសាស្ត្រ និងបទពិសោធន៍ ក៏បាន បង្ហាញឱ្យ ឃើញថា វត្តអារាម មានតួនាទីរួមចំណែកក្នុងការកសាង សង្គម ជាតិ មួយ ប្រកប ដោយសីលធម៌ និងចរិយាធម៌ល្អ ដូច្នេះហើយ ដើម្បី ឱ្យ មាន ការ អភិវឌ្ឍសង្គមកិច្ច សេដ្ឋកិច្ច ប្រកបដោយសមធម៌ និង មាន ចីរភាព ទាមទារ ឱ្យមានការអភិវឌ្ឍ ផ្នែកអប់រំសីលធម៌ និងចរិយា ធម៌ ផងដែរ ។

ឱកាសនោះលោកជំទាវក៏បានរំលឹកផងដែរថា សម្រាប់ការរៀបចំ ព្រឹត្តិការណ៍ សង្ក្រាននៅក្នុងឆ្នាំនេះ ជាកិត្តិយសណាស់ សម្រាប់ ខេត្តស្វាយរៀង របស់យើងជាប់ចំណាត់ថ្នាក់លេខ ២ ដែលមាន អ្នកចូលរួមច្រើនជាងគេ ក្នុង បណ្តា ចំណោម រាជធានី ខេត្ត ដែល បានរៀបចំ ព្រឹត្តិការណ៍សង្ក្រាន្ត។

លោកជំទាវបានធ្វើការផ្តាំផ្ញើដល់ផ្តាំផ្ញើដល់អាជ្ញាធរឃុំ ស្រុក ខេត្ត កងកំលាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដូចតទៅ ៖

ទី១. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមបន្តយក ចិត្តទុក ដាក់ ដល់ការ អនុវត្ត នយោបាយ ភូមិ-ឃុំមានសុវត្ថិភាពឲ្យមាន ប្រសិទ្ធ ភាពខ្ពស់ ។ ជាពិសេស ត្រូវជៀសឲ្យផុតពី គ្រឿងញៀន និង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

ទី២. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយក ចិត្តទុកដាក់ ផ្តល់ សេវា រដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជាការបញ្ជាក់ សំបុត្រ កំណើត ការធ្វើអត្តសញ្ញាណ ប័ណ្ណ ការងារនានា ដែល ប្រជាពលរដ្ឋចាំបាច់ ត្រូវការសេវាពីអាជ្ញាធរ គឺត្រូវ តែ អនុវត្ត និងផ្តល់ជូន ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និង ប្រសិទ្ធ ភាព ខ្ពស់ ។

ទី៣. លោកគ្រូ អ្នកគ្រូ ត្រូវធ្វើជាគំរូល្អ ជាគ្រូបង្រៀនល្អ និងប្រកប ដោយក្រមសីលធម៌ ដើម្បីចូល រួម ចំណែក ជាមួយ រាជរដ្ឋាភិបាល ក្នុងការកសាងបានធនធាន មនុស្សប្រកបដោយចំណេះដឹងខ្ពស់ និងអត្តចរិក ចរិយា ល្អ។ ក្មួយៗសិស្សានុសិស្សត្រូវខិតខំ រៀនសូត្រ និងត្រូវ ធ្វើជា កូនល្អ សិស្សល្អ និងមិត្តល្អ ។

ទី៤. ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នា ថែរក្សានូវសមិទ្ធិផលនានាឱ្យបានគង់ វង្ស សម្រាប់ទុកដល់ កូនចៅ ជំនាន់ក្រោយៗទៀត។

ទី៥. មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និង បម្រើ សេ វាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ នៅ មូលដ្ឋាន។

ទី៦. ត្រូវជឿទុកចិត្ដលើរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេច តេជោ ជានាយករដ្ឋមន្រ្ដី និងជាប្រធានគណបក្ស ប្រជា ជន កម្ពុជា ដរាប ណា នៅមាន សម្ដេចតេជោ និង គណបក្ស ប្រជាជន កម្ពុជា នោះសម្ដេចតេជោ និងជា ប្រធាន គណបក្សប្រជាជន កម្ពុជា មិនបោះបង់បងប្អូន ឡើយ គឺនៅ តែ រួមសុខ រួមទុក្ខជា មួយ បងប្អូន ជានិច្ច ។

ទី៧. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយក ចិត្ត ទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដោយសារអាកាសធាតុមានការ ប្រែប្រួលកម្តៅខ្លាំង និងប្រយ័ត្នចំពោះអគ្គីភ័យដែលកើតឡើង ជាយថាហេតុ។

ទី៨. សូមអំពាវនាវអង្គបោះឆ្នោតត្រៀមខ្លួនទៅបោះឆ្នោត។