រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី០២


នាព្រឹកថ្ងៃអង្គារ ៤ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅសាលាខេត្តកោះកុង ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី ៥៩ អាណត្តិទី ០២ របស់ក្រុមប្រឹក្សាខេត្តកោះកុង
ដោយមានរបៀបវារៈ
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ៥៨
២-របាយការណ៍របស់គណៈអភិបាល អំពីស្ថានភាព នៃការទទួលបន្តអនុវត្ត នៃរដ្ឋបាលខេត្តកោះកុង
៣-របាយការណ៍លទ្ឋផលការងារ ប្រចាំខែមីនា ឆ្នាំ២០១៩ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ប្រចាំខែមីនា ឆ្នាំ២០១៩ ស្តីពីការអនុវត្តន៍ការងារ របស់រដ្ឋបាលខេត្តកោះកុង
៥-ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូន មន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្តកោះកុង សម្រាប់ខែ មករា កុម្ភៈ និងខែមីនា ឆ្នាំ២០១៩
៦-បញ្ហាផ្សេងៗ៕