សិក្ខា​សាលា​ស្ដីពី​ការងារ​សុខភាព​សិក្សា សម្រាប់​ការ​គ្រប់គ្រង​តាម​សាលារៀន​ដល់​មន្ត្រី​មន្ទីរ​អប់រំ យុវជន និង​កីឡា​ថ្នាក់​ក្រោម​ជាតិ


តាកែវ៖ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ការងារ​សុខភាព​សិក្សា​សម្រាប់​ការ​គ្រប់គ្រង​តាម​សាលា​រៀន ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ការ​អប់រំ​នៅ​កម្ពុជា​មាន​គុណភាព សមធម៌ បរិយាបន្ន និង​លើក​កម្ពស់​ការ​សិក្សា​ពេញ​មួយ​ជីវិត សម្រាប់​ទាំង​អស់​គ្នា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​សិក្ខា​សាលា​ស្ដីពី​ការងារ​សុខភាព​សិក្សា សម្រាប់​ការ​គ្រប់គ្រង​តាម​សាលារៀន​ដល់​មន្ត្រី​មន្ទីរ​អប់រំ យុវជន និង​កីឡា​ថ្នាក់​ក្រោម​ជាតិ។​

សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ជំទាវ​ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​មាន​រយៈ​ពេល​២​ថ្ងៃ ចាប់​ពី​ព្រហស្បតិ៍ ៦​រោច ដល់​ថ្ងៃ​សុក្រ ៧​រោច ខែ​ចេត្រ ឆ្នាំ​កុរ សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​សាល​ប្រជុំ​សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្ត​តាកែវ៕