ឯកឧត្តម កាយ សំរួម បានយកទឹកទៅចែកជូនប្រជាពលរដ្ឋរស់នៅភូមិប៉ាក់ខ្លង


ថ្ងៃអាទិត្យ ៩ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អមដំណើរដោយ លោក ហាក់ ឡេង អភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក និងមានការចូលរួមពីអាជ្ញាធរឃុំប៉ាក់ខ្លង កម្លាំងវរ:នគរបាលលេខ ២៦៩ កម្លាំងយោធាជើងទឹកប្រចាំកោះយ៉ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក បានយកទឹកទៅចែកជូនប្រជាពលរដ្ឋរស់នៅភូមិប៉ាក់ខ្លង ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។