កម្មវិធី​បង្រៀន​សាកល្បង​កម្មវិធី​សិក្សា​ជំនាញ​កែច្នៃ​អាហារ


ភ្នំពេញ៖ កម្មវិធី​បង្រៀន​សាកល្បង​កម្មវិធី​សិក្សា​ជំនាញ​កែច្នៃ​អាហារ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​ដៅ​សាកល្បង​អនុវត្ត វិធីសាស្ត្រ​បង្រៀន​កម្មវិធី​សិក្សា​ជំនាញ​កែច្នៃ​អាហារ លើ​មុខវិជ្ជា​គណិតវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសា​អង់គ្លេស និង​មុខវិជ្ជា​បច្ចេកទេស​សម្រាប់​ឆ្នាំ​ទី១ ២ និង​ទី​៣ និង​ដើម្បី​​បង្រៀន​សាកល្បង​លើ​មុខ​ជំនាញ​កែច្នៃ​អាហារ និង​មុខ​វិជ្ជា​ចំណេះ​ទូទៅ​។ ម្យ៉ាង​វិញ​ទៀត ​កម្មវិធី​នេះ​ក៏​ជា​ឱកាស​ដើម្បី​ប្រមូល​ធាតុ​ចូល​ជាក់ស្ដែង​ពី​គ្រូ​បង្រៀន មាតា បិតា សិស្ស តំណាង​សិស្ស និង​គណៈ​គ្រប់​គ្រង​សាលា ដើម្បី​កែ​លម្អ​សេចក្ដី​ព្រាង​កម្មវិធី​សិក្សា។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោកជំទាវ ទន់ សាអ៊ីម អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​ចន្ទ ៤​កើត ខែ​ចេត្រ ឆ្នាំ​ច ឯកស័ក ព.ស.២៥៦២ ​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ព្រះ​បាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ខេត្ត​កំពង់​ឆ្នាំង៕