សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីចែកអំណោយមនុស្សធ៌មជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ចំនួន៣៣គ្រួសារ


នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុនប្រធានកាកបាទក្រហមកម្ពុជាខេត្តរតនគិរី រួមដំណើរដោយ លោក លោកស្រី សមាជិកសមាជិកា គណៈកម្មាធិការសាខា ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អនុសាខាស្រុក ព្រមទាំងមន្រ្តីអនុសាខា អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហម បាននាំយកអំណោយមនុស្សធ៌មសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ចំនួន៣៣គ្រួសារ មកពីភូមិចំនួន៥ ស្ថិតក្នុងឃុំចំនួន៣ គឺ ឃុំម៉ាលិក ឃុំ តាឡាវ និងឃុំញ៉ាងស្រុកអណ្តូងខេត្តរតនគិរី ។

តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថាកាលពីវេលាម៉ោង៥និង៥៥នាទី ល្ងាច ថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩មានភ្លៀងធ្លាក់មួយមេយ៉ាងធំបណ្តាលឱ្យមានខ្យល់កន្រ្តាក់យ៉ាងខ្លាំងមកលើភូមិសាស្ត្រឃុំទាំង៣ នៅក្នុងស្រុកអណ្តូងមាសធ្វើឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៣៣គ្រួសារ។ ហើយ
គ្រួសាររងគ្រោះទាំងនេះបានមកទទួលអំណោយមនុស្សធ៌មពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីនាពេលនេះ។

ឯកឧត្តម ថង សាវុន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ដោយបាននាំនូវមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលមកទទួលអំណោយទាំងអស់ដោយក្តីអាណិតអាសូរបំផុត ដែលជានិច្ចជាកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែចូលរួមរំលែកការលំបាកជាមួយប្រជាពលរដ្ននៅពេលជួបឧបទ្ទវៈហេតុផ្សេងៗ គ្រប់កាលៈទេសៈដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយដោយអាជ្ញា
ធរមិនបានដឹងលឺនិងបានជួយដោះស្រាយនោះឡើយ ។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះយើងមានភ័ព្វសំណាងណាស់ដែលមានថ្នាក់ដឹកនាំប្រកបដោយមនុស្សធម៌ជួយគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាជនយើងដែលរាល់ការលំបាករបស់ប្រជាជនគឺជាការកង្វល់របស់ថ្នាក់ដឹកនាំយើងផងដែរ ។ឯកឧត្តម ថង សាវុន បានលើកឡើងពីការកៀរគរមូលនិធីពីសប្បុរសនានា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាក្នុងបុព្វហេតុជួយដល់ជនទីទាល់ក្រ ជនងាយរងគ្រោះ និងប្រជាពលរដ្ខដែលទទួលរងនូវផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សប្បុរ ឫនិន្មាការនយោបាយឡើុយពោលគឺទីណាមានការលំបាក ទីនោះមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច។ឯកឧត្តម ផ្តាំផ្ញើបងប្អូនពុកម៉ែប្រជាពលរងគ្រោះទាំង៣៣គ្រួសារ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពនិងខិតខំប្រឹងប្រែង ប្រកបមុចរបរទទួលទានដើម្បីបង្កើនជីវភាពគ្រួសារវិញ។

អំណោយមនុស្សធ៌មដែលផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមានៈ អង្ករ៣០គក្រ មី១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ០១យួ ឃីត០១កញ្ចប់និងថវិកាចែកជូនតាមទំហ៊ំនៃការខូចខាតជាក់ស្តែងផងដែរ ៕