ថ្ងៃ ពុធ ០៥កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ គណៈកម្មការសុរិយោដីថ្នាក់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសិលា ស្តីពី នីតិវិធីដោះស្រាយវិវាទដីធ្លី របស់គណៈកម្មការសុរិយោដី ជូនមន្រ្តីចំណុះអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត និងមន្រ្តីគណ:កម្មការសុរិយោដីអញ្ជេីញមកពីខេត្តចំនួន០៨រួមមានខេត្តបាត់ដំបង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងខេត្តសៀមរាបចំនួន៩៥រូប ។ ពិធីបេីកវគ្គ ក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងមានការចូលរួមពីឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង ។
សិក្ខាសិលា ស្តីពី នីតិវិធីដោះស្រាយវិវាទដីធ្លី របស់គណៈកម្មការសុរិយោដី
