ឯកឧត្ថមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន


ព្រឹកថ្ងៃព្រហស្បត្តិ៍ ៦កើត​ ខែពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​០៩ ខែឧសភា​ ឆ្នាំ២០១៩​ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្ថមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត្ម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅខេត្តកំពង់ឆ្នាំង ក្នុងនោះមាន ឯកឧត្ថមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រធាន និង ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាអនុប្រធាន ឯកឧត្ដម ឈួរ ច័ន្ទ ឌឿន អភិបាលនៃគណៈអភិបាលខេត្តជាអនុប្រធានអចិន្ត្ដៃយ៍ប្តចាំខេត្ត ព្រមទាំងសមាជិក សមាជិកា ៨១ រូបទៀតមកពីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ។