កិច្ចប្រជុំសាមញ្ញ លើកទី៦០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២


ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ បានដឹកនាំគណ:អភិបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អង្គភាពចំណុះសាលាខេត្ត បានអញ្ជេីញចូលរួម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២​ ក្រោមអធិបតីភាព​ ឯកឧត្តម អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្តកំពត។

កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្ត
២. ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
៣. ពិនិត្យ និងអនុម័ត ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការសម្រាប់ខែមីនា ឆ្នាំ២០១៩
៤.ដាក់ឆ្លងនិងរាយការណ៍អំពីការស្តារប្រឡាយរំដោះទឹកបឹងចាក។

ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុប ៦៤នាក់។