ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន General Electric Gas Powerចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យលោក ចន ជីរៃ (Mr. John G. Rice), អគ្គនាយកក្រុមហ៊ុន General Electric Gas Power និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា, ដឹកនាំក្រុមការងារចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ០៤:០០ រសៀល, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។