នាព្រឹកថ្ងៃចន្ទ ២ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅស្រុកលេីកដែក មានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់សាលាអនុវិទ្យាល័យព្រែកតូច ១ ខ្នង ស្មេីនឹង ៥បន្ទប់ និងស្តារព្រែក ពីរខ្សែប្រវែង ៣៥០០ ម៉ែត្រ នៅភូមិព្រែកតាហ៊ីង និងភូមិព្រែកតូច នៅឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណះអភិបាលខេត្តកណ្តាលនិងឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ២០០០ នាក់។