កិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបញ្ហាទឹកកខ្វក់ក្រុងព្រះសីហនុ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


ថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម សមាជិកគណ:កម្មការអន្តរក្រសួងសម្របសម្រួលគម្រោងវិនិយោគស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ឋ័លូ និងប្រព្រឹត្តិកម្មទឹកកខ្វក់ និងឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម សមាជិកគណ:កម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានចូលរួមប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបញ្ហាទឹកកខ្វក់ក្រុងព្រះសីហនុ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុដើម្បីពិនិត្យបញ្ហាមួយចំនួនដូចជា ៖
– បញ្ហាប្រឈមកំពុងជួបប្រទះចំពោះមុខ
– ដំណោះស្រាយបញ្ហាទឹកកខ្វក់បន្ទាន់
– ផែនការរយ:ពេលខ្លី មធ្យម និងវែង
– ពិនិត្យលទ្ឋភាពកញ្ចប់ថវិកាបន្ទាន់ មធ្យម និងវែង អោយស្របតាមផែនការមេ។