ឯកឧត្តម វេង សាខុន និងសហការីបានអមដំណើរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការរៀបចំ នៅព្រះរាជពិធីច្រត់ព្រះនង្គ័ល និងពិព័រណ៍ផលិតផលកសិកម្ម


នៅព្រឹកថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងសហការីបានអមដំណើរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការរៀបចំ នៅព្រះរាជពិធីច្រត់ព្រះនង្គ័ល និងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មកែច្នៃផលិតកម្មកសិកម្មក្នុងស្រុក ដែលព្រះរាជពិធីនេះនឹងស្ថិតក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីព្រឹក នៅទីព្រះស្រែ ភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។