នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Anar Imanov អគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្សែបាយហ្សង់(Azerbaijan)។ កិច្ចពិភាក្សាផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងប្រទេសអាហ្សែបាយហ្សង់:
-ក្រសួងទេសចរណ៍នឹងរៀបចំ Road Show បង្ហាញពីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងសក្តានុពលទេសចរណ៍កម្ពុជានៅទីក្រុងបាគុ ទាក់ទាញទេសចរ និងវិនិយោគិនអាហ្សែបាយហ្សង់
-រៀបចំចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនភ្ញៀវអំពីយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា យុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរ ការសម្រួលទិដ្ឋាការ ការតភ្ជាប់ និងទិសដៅទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៧ ទៅ ៨លាននាក់នៅឆ្នាំ២០២០។
សូមជម្រាបថា ប្រទេសអាហ្សែបាយហ្សង់ឋិតនៅចន្លោះទ្វីបអាស៊ី និងទ្វីបអឺរ៉ុប នៅតំបន់កូកាសុស មានរដ្ឋធានី Baku។
ឯកឧត្ដមបណ្ឌិត ថោង ខុន អនុញ្ញាតអោយ ឯកឧត្តម Anar Imanov អគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្សែបាយហ្សង់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
