ឯកឧត្តម ម៉ៅ ភិរុណ និង ឯកឧត្តម នួន ផា អញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះនិងសំណាលបង្ហាញមុខបេក្ខជនក្រុមប្រឹក្សាខេត្តពេញសិទ្ធិ


ខេត្តកណ្តាល ៖ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នេះ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត, ឯកឧត្តម នួន ផា អនុប្រធានគណបក្សខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះនិងសំណាលបង្ហាញមុខបេក្ខជនក្រុមប្រឹក្សាខេត្តពេញសិទ្ធិ ២៧នាក់ និងបេក្ខជនក្រុមប្រឹក្សាស្រុក ២ស្រុក ដល់ស/ជិក្រុមប្រឹក្សាឃុំក្នុងមុខតំណែង ជាអង្គបោះឆ្នោត នៅសាលប្រជុំគណបក្សស្រុកសាមី តាមកម្មវិធីដូចខាងក្រោម ៖
*ពេលព្រឹក ៖ នៅស្រុកពញាឮ មានបេក្ខជនឈរឈ្មោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកពេញសិទ្ធិ និងបម្រុង ៤២នាក់ នៅចំពោះមុខអង្គបោះឆ្នោត ជាCPP ៨៥នាក់ ។
*ពេលរសៀល ៖ នៅស្រុកអង្គស្នួល មានបេក្ខជនឈរឈ្មោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកពេញសិទ្ធិ និងបម្រុង ៣៨នាក់ នៅចំពោះមុខអង្គបោះឆ្នោត ជាCPP ៦១នាក់ ។