ថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥:០០នាទី នៅទីស្ដីការក្រសួង លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា អមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ បានទទួលជួបជាមួយនាយកការិយាល័យូណេស្កូភ្នំពេញ និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ដែលដឹកនាំដោយលោក សាដា អ៊ូម៉ា អាឡាម ដេីម្បីសម្ដែងការគួរសម និងពិភាក្សាការងារ ស្ដីពីវឌ្ឍនភាពនៃសម្បត្តិបេតិភណ្ឌជាតិកម្ពុជា ដែលបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងដំណេីរការបន្ត នៃការកសាងឯកសារនានា សម្រាប់ការដាក់សម្បត្តិបេតិភណ្ឌរបស់កម្ពុជា ចូលជាសម្បត្តិបេតិភណ្ឌពិភពលោកបន្ថែមទៀត។
លោកជំទាវ ភឿង សកុណា អមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ បានទទួលជួបជាមួយនាយកការិយាល័យូណេស្កូភ្នំពេញ
