យុទ្ធនាការឃោសនាជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៣


ថ្ងៃទី៧ នៃយុទ្ធនាការឃោសនាជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ នៅ
មជ្ឍមណ្ឌលប៊ុនរ៉ានី ហ៊ុន សែន ពោធិ៍សាត់ បានរៀបចំពិធីយុទ្ធនាការឃោសនា ជាមួយអង្គបោះឆ្នោត ក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្ស ប្រធានគណៈប្រចាំការគណបក្សខេត្ត និងជាបេក្ខជនពេញសិទ្ធប្រធានក្រុមប្រឹក្សាខេត្ត ។ ចូលរួមជាកិត្តិយសក្នុងឱកាសនោះផងដែរពីសំណាក់ លោកជំទាវ ឯម ប៉ុណ្ណា សមាជិកសភាមណ្ឌលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ សាន សមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្ស និងជាប្រធានមន្ទីរគណបក្សខេត្ត ឯកឧត្តម អឹុង គឹមលាង សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស និងជាប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត ឯកឧត្តម ចេង ឡៃ អភិបាលរងខេត្ត ឯកឧត្តម ក្នុងសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិក សមាជិកា គណបក្សខេត្ត អភិបាលរងខេត្ត បេក្ខជនពេញសិទ្ធក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងអង្គបោះឆ្នោតទាំង ៧ សង្កាត់ ឃុំក្នុងក្រុង ពោធិ៍សាត់។
ឯកឧត្តម ម៉ៅ សាន សមាជិកគណៈប្រចាំការ និងជាប្រធានមន្ទីរគណបក្សខេត្ត បានឡើងអានបញ្ជីឈ្មោះនិងបង្ហាញមុខបេក្ខជនពេញសិទ្ធឈរឈ្មោះក្រុមប្រឹក្សាខេត្ត និងបេក្ខជនពេញសិទ្ធឈរឈ្មោះក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ជូនដល់អង្គពិធី ។ បន្ទាប់មកអង្គពិធីបានដំណើរការបោះឆ្នោតសាកល្បង ជាលទ្ឌផលសន្លឹកឆ្នោតបានគូសត្រឹមត្រូវ១០០%
ជូនគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ម៉ក់ រ៉ា បានមានប្រសាសន៍ ផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមខ្លួន និងថែរក្សាសុខភាពឱ្យបានល្អ ហើយ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ ត្រូវទៅបោះឆ្នោតនិងគូសសន្លឹកឆ្នោតឱ្យបានចំ ឲ្យបានល្អដូចពេលសាកល្បងនេះ ជូនគណបក្ស ដើម្បីដឹកនាំប្រទេសជាតិ។ ឯកឧត្តមបញ្ជាក់ថាការបោះឆ្នោតនេះជាលើកទី៣ហើយដូច្នេះគឺជារឿងដែលអង្គបោះឆ្នោតធ្លាប់បានអនុវត្តរួចមកហើយ និងធ្លាប់បានទទួលជោគជ័យ ដូច្នេះសូមបន្តថែរក្សានិងប្តេជ្ញាឲ្យទទួលជោគជ៍យបន្តទៀត ។ កម្មវិធីនេះបានចប់សព្វគ្រប់នៅវេលាម៉ោង ៩ និង ៣០ នាទី នាថ្ងៃដដែល។