ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយបញ្ហាទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការអន្តរក្រសួងដើម្បីដឹកនាំ និងសម្របសម្រួលគម្រោងវិនិយោគ ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយបញ្ហាទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ, កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។