រាជធានីភ្នំពេញ ៖ កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ នេះក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់នៃសេចក្ដីព្រាងចុងក្រោយលើ សូចនាករ សកម្មភាពគោលនយោបាយ យុទ្ធសាស្ត្រ សកម្មភាពគោល ចំណោលតម្រូវការធនធាន តម្រូវការថវិកា ថវិកាដែលអាចមាន និងគម្លាតថវិកា។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយផ្ទាល់ដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា៕