ឯកឧត្តម ព្រំ សុភមង្គល បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីនចូលរួមកិច្ចប្រជុំ Inter-Sessional Meeting នៃអនុសញ្ញាអូតាវ៉ា


ទីក្រុងហ្សឺណែវ៖ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនតំណាងឲ្យកម្ពុជាបានដឹកនាំគណៈប្រតិភូអាជ្ញាធរមីនចូលរួមកិច្ចប្រជុំ Inter-Sessional Meeting នៃអនុសញ្ញាអូតាវ៉ា ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅអាគារទីស្នាក់ការរបស់អង្គការឧតុនិយមពិភពលោក (WMO) ប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងកិច្ចប្រជុំខាងលើ គណ:ប្រតិភូអាជ្ញាធរមីននឹងធ្វើសេចក្តីថ្លែងការណ៍ចំនួន៣ រួមមាន៖
១.កិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន
២. ការអនុវត្តមាត្រាទី៥ នៃអនុសញ្ញាអូតាវ៉ានិងធ្វើបទបង្ហាញអំពីសំណើរសុំពន្យាពេលបោសសម្អាតមីន
៣.លើកកម្ពស់ការគាំទ្រនូវកិច្ចសហប្រតិបត្តិការ។