រដ្ឋ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​កិច្ច​ប្រជុំ​ចូល​រួម​សហការ​ការការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់សម្រាប់ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខណ្ឌ


នារសៀល​ថ្ងៃ​ព្រហស្បតិ៍ ០៥រោច ខែពិសាខ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ រដ្ឋ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​កិច្ច​ប្រជុំ​ចូល​រួម​សហការ​ការការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់សម្រាប់ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ​២០១៩ នា​ពេល​ខាងមុខនេះ ក្រោម​អធិបតី​ភាព​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​។