នារសៀលថ្ងៃព្រហស្បតិ៍ ០៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ រដ្ឋ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំចូលរួមសហការការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ ដែលប្រព្រឹត្តធ្វើនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នាពេលខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។