ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចុះសំណេះសំណាល និងកាយប្រឡាយបង្ហូរទឹកដែលលិចលុងផ្ទះប្រជាពលរដ្ឋក្នុងសង្កាត់ជ្រោយចង្វារ


នារសៀលថ្ងៃ សុក្រ ៦រោច ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ក្រុមការងារចុះជួយសង្កាត់ សង្កាត់.ភូមិ បានអញ្ជើញចុះសំណេះសំណាល និងកាយប្រឡាយបង្ហូរទឹកដែលលិចលុងផ្ទះប្រជាពលរដ្ឋក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕