ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២


នៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩ អនុគណៈកម្មាការសុវត្ថិភាពចរាចរផ្លូវគោករាជធានីភ្នំពេញ បានរៀបចំពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរផ្លូវគោកលើកទី១២ ក្រោមអធិបតីឯកឧត្តម មាន ចាន់យ៉ាដា តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអភិបាលរងរាជធានីភ្នំពេញ ដោយមានការចូលរួមពីរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរ អាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី បងប្អូនប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និងបងប្អូនកម្មករ-កម្មការិនី ប្រមាណជាង ១០០០នាក់ បានរួមគ្នាប្រារព្ធទិវានេះ ក្នុងគោលដៅផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ បង្កើនការប្រុងប្រយ័ត្នក្នុងពេលបើកបរនៅតាមដងផ្លូវ សំដៅអនុវត្តឱ្យបាននូវអនុសាសន៍របស់សម្តេចតេជោ “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។