អភិបាលខេត្តរតនគិរីអំពាវនាវឲ្យមានការចូលរួមគាំទ្រលើកស្ទួយ និងគាំពារកុមារដែលជាសរសរ ទ្រូងរបស់ប្រទេសជាតិ


ការអំពាវនាវរបស់ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអញ្ចើញជាអធិបតីក្នុងឱកាសខួបលើកទី ៧០ទិវាកុមារអន្តរជាតិ ១ មិថុនាឆ្នាំ ២០១៩ ដែលបាន ប្រារព្ធធ្វើឡើងនៅបរិវេណ វិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ នាព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩។

ឯកឧត្តមបន្តថាសូមគ្រប់ស្ថាប័នអង្គភាពជំនាញ ពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលព្រមទាំងប្រជាពលរដ្ឋ គ្រប់រូប គ្រប់មជ្ឈដ្ឋានទាំងអស់សូមចូលរួមគាំទ្រ លើកស្ទួយនិងគាំពារកុមារដែលជាសរសរទ្រូងរបស់ប្រទេសជាតិ ដើម្បីធានាដល់ការរីកលូតលាស់ទាំងរាងកាយ បញ្ញា និងស្មារតីសំដៅប្រែក្លាយទៅជាកូនល្អ សិស្សល្អនិងជាពលរដ្ឋល្អរបស់សង្គមជាតិយើង។ ហើយការវិនិយោគលើកុមារ នឹងទទួលបានផល ប្រយោជន៍ដ៏មហាសាលសម្រាប់អនាគត ការវិនិយោគលើកុមារនៅគ្រាដំបូងវាធានា
បាននូវចំណុចចាប់ផ្ដើមល្អសម្រាប់កុមារវាជាគ្រឹះ ដ៏សំខាន់មួយសម្រាប់សុខុមាលភាពផ្នែកកាយសម្បទា ផ្លួវអារម្មណ៍ ផ្លូវចិត្ត និងស្មារតីហើយជួយកាត់បន្ថយអាត្រាត្រួតថ្នាក់ ការបោះបង់ការសិក្សានិងជៀសនូវបញ្ហាអវិជ្ជា ព្រមទាំងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម ថង សាវុន បានសម្ដែងនូវការគាំទ្រចំពោះប្រធានបទដែលបានលើកឡើង ក្នុងទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០១៩ដែលបានលើកឡើងថា លើកកម្ពស់សិទ្ធិកុមារតាមរយៈការ
លុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព ហើយការប្រារព្ធទិវាជាប្រវត្តិសាស្រ្តនេះគឺ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធិផលសំខាន់ៗ ដែលបានស្ដែងចេញពីការខិតខំប្រឹងប្រែងក្នុងស្មារតីយកចិត្តទុដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបាន ចូលរួមសហការប្រកបដោយស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការពុះពាររាល់ឧបសគ្គការលំបាក ការប្រឈមនានា ចូលរួមការពារ
ថែរក្សានូវស្ថិរភាពនយោបាយ សន្តិសុខជាតិ និង
សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បានល្អប្រសើរទាំងក្របខណ្ឌទូទាំងប្រទេសក៏ដូចជាទូទាំងខេត្តរតនគិរី។

សូមបញ្ជាក់ថា ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ ២០១៩ ដែលរដ្ឋាបាលខេត្តរតនគិរី បានប្រារព្ធធ្វើនាថ្ងៃនេះមានការចូលរួមពីសំណាក់អស់លោក លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាព
ជុំវិញខេត្ត តំណាងស្ថាប័នប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សមកពីគ្រប់គ្រឹះស្ថានសិក្សារដ្ឋ និង ឯកជនទូទាំងក្រុងបានលុងសរុបប្រមាណជាង ១៧០០នាក់៕