សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអញ្ជើញដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសុវត្ថិភាព


បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៩នេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសុវត្ថិភាព។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅក្នុងប្រទេសឡាវពីថ្ងៃ ៣០ខែឧសភាដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោកជំទាវ ផានី យ៉ាថូទូ (PANY YATHOTOU) ប្រធានរដ្ឋសភា ប្រទេសឡាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃប្រទេសឡាវ៕