នៅម៉ោង ១០:១០ ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ និងភស្តុភារកម្ម (NYS Logistics, UNITHAI & Niko Marine Transportation Co., Ltd) មកពី អាជ្ញាធរកំពង់ផែថៃ (PAT) បានចូលជួបពិភាក្សាស្វែងយល់ពីផែនការអនាគតសម្រាប់ការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ និងបណ្តាញគមនាគន៍តភ្ជាប់កំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែ Laem Chabang ប្រទេសថៃ ។
ឯកឧត្តម លូ គឹមឈន់ បានអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ និងភស្តុភារកម្ មកពី អាជ្ញាធរកំពង់ផែថៃ (PAT) បានចូលជួបពិភាក្សាម
