ពិធីសម្ពោធបើកការដ្ឋានសាងសង់រោងចក្រថាមពលអគ្គិសនី ធ្យូងថ្ម កម្លាំង១០០ មេហ្កាវ៉ាត


តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រៀបចំសម្ពោធបើកការដ្ឋានសាងសង់រោង ចក្រថាមពលអគ្គិសនីធ្យូងថ្ម ក្រោមអធិបតីភាពឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម ស្សី លឺជាំង XU LEJIANG នេះព្រឹកថ្ងៃសុក្រ ១៣រោជ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ។
លោក ZHOU HAIJIANG ប្រធានក្រុមហ៊ុន” ហូដូគ្រុប ” មានប្រសាសន៍ថា : រយៈពេល ១០ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ អភិវឌ្ឍន៍លើផ្ទៃដី ៥គីឡូម៉ែត្រការ៉េ ដំណាក់កាលទីមួយទាក់ទាញសហគ្រាសមកពីចិន អឺរ៉ុប និងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន មានចំនួន ១៦១សហគ្រាស បានស្រូបយកកម្លាំងពលកម្ម ២៩.០០០នាក់ ចង្វាក់ផលិតកម្មមានដូចជាសំលៀកបំពាក់ កាបូប និងវ៉ាលីសម្ភារៈសំណង់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ បាយជាដើម ។ តំបន់សេដ្ឋកិច្ចពិសេសអភិវឌ្ឍន៍ដំណាក់កាលទី២ គម្រោងរោង ចក្រថាមពលអគ្គិសនីធ្យូងថ្ម ដំឡើងឡចំហាយ៥ និងប្រព័ន្ធម៉ាស៊ីនភ្លើង ៤ អាចផលិតថាមពលអគ្គិសនីបាន ១០០មេហ្គាវ៉ាត់ ។
ក្នុងដំណាក់កាលទី១ រោងចក្រអគ្គិសនី ដំឡើងឡចំហាយ៣ និងប្រពន្ធ័ម៉ាស៊ីនភ្លើង២ ។
ក្រោយបញ្ចប់ដំណាក់កាលទី១ រោងចក្រផ្គត់ផ្គង់ថាមពលអគ្គិសនីបាន ១៩០លានគីឡូវ៉ាត់ និងថាមពលកំដៅចំនួន ៥៤ម៉ឺនតោន ។
លោកបានបន្តថារោងចក្រនេះធានានូវស្ថេរភាពនៃការផ្គត់ផ្គង់ថាមពលកម្ដៅ និងថាមពលអគ្គិសនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លើកស្ទួយរចនាសម្ព័ន្ធអាជីវកម្ម និងពង្រីកទំហំអាជីវកម្ម ខ្សែចង្វាក់ផលិតកម្មលើកកម្ពស់ប្រសិទ្ធភាពប្រកួតប្រជែងក្នុងតំបន់ជំរុញការកសាងសេដ្ឋកិច្ចពិសេស ។