អភិបាលរងខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយតំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា


លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយតំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អំពីការងារមួយចំនួនទាក់ទងនឹងការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្សនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង។

លោកស្រីអភិបាលរង សូមអោយសមាជិកទាំងអស់ យកចិត្តទុកដាក់ខ្ពស់ នឹងការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្ស នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ហើយត្រូវមានការទទួលខុសត្រូវខ្ពស់ ស្របតាមតួនាទី ភារកិច្ច អោយការងារសម្រេចបានលទ្ធផលល្អ ក្នុងការផ្តល់ព័ត៌មាន និងកិច្ចសហការ អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ឆ្លើយតបតាមផែនការដែលបានលើកឡើង៕

ថ្ងៃចន្ទ ១ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩