មន្ទីរបរិស្ថានខេត្តព្រះវិហាររៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក០៥មិថុនាក្រោមប្រធានបទ ការបំពុលខ្យល់


នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរបរិស្ថានខេត្តព្រះវិហាររៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ក្រោមប្រធានបទ ការបំពុលខ្យល់ នៅវិទ្យាល័យហ្មសែត ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នឹងមានការចូលរួមពីអភិបាល អភិបាលរងក្រុង-ស្រុក លោក លោស្រី ជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី នាយកសាលា នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង ៧០០នាក់ ។