ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម និងថ្នាក់ដឹកនាំ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំដោយ ឯកឧត្តម សូនីសាយ ស៊ីផានដុន ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបន្ទុកសេដ្ឋកិច្ចកសិកម្ម អភិវឌ្ឍជនបទ និងសង្គមកិច្ច និងលោកជំទាវ ដែលបានអញ្ជើមទស្សនកិច្ចសិក្សាស្វែងយល់ពីការងារប្រតិបត្តិការ និងការអភិវឌ្ឍន៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម និងថ្នាក់ដឹកនាំ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
