អគ្គនាយករង​ ទទួលបន្ទុកអាជីវកម្ម និងថ្នាក់ដឹកនាំ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួល​ស្វាគមន៍​គណៈប្រតិភូ​នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ


ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ លោក ថៃ ឬ​ទ្ធី អគ្គនាយករង​ ទទួលបន្ទុកអាជីវកម្ម និងថ្នាក់ដឹកនាំ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួល​ស្វាគមន៍​គណៈប្រតិភូ​នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ដែល​បាន​ដឹក​នាំ​ដោយ ឯកឧត្តម សូនីសាយ ស៊ីផានដុន ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ទទួល​បន្ទុក​សេដ្ឋកិច្ច​កសិកម្ម អភិវឌ្ឍជនបទ និងសង្គមកិច្ច និងលោកជំទាវ ដែលបានអញ្ជើម​ទស្សនកិច្ច​សិក្សាស្វែង​យល់​ពី​ការងារ​​ប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះ​សីហនុ ។