ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកកៀនស្វាយ


ខេត្តកណ្តាល ៖ រសៀលថ្ងៃទី០៥ ខែមិថុនា នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកកៀនស្វាយ ដោយមានការអញ្ជើញចូលរួមពី ៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តរង, លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាលស្រុក, មន្ត្រីស្រុក-ឃុំ-ភូមិ និងប្រជាពលរដ្ឋ សរុបវត្តមាន ១០០០នាក់។ ក្នុងឱកាសនោះ ឯឧ បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋចូលរួម ៨០០នាក់ ម្នាក់ៗ ១ម៉ឺនរៀល។