សម្តេច ហេង សំរិន អញ្ជើញបើកសិក្ខាសាលាស្វែងយល់ពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋសភា បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយអំពីសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។

សិក្ខាសាលានេះ បានរៀបចំឡើងនៅវិមានរដ្ឋសភាក្រោមអធិបតីភាពសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាដោយមានការចូលរួមពីសមាជិករដ្ឋសភាសមាជិកព្រឹទ្ធសភាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។

សេចក្តី ព្រាងច្បាប់ស្តីពី «ការ គ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត»ត្រូវ បានរៀបចំ និងតាក់តែងឡើងក្នុងគោលបំណងជំរុញការ អភិវឌ្ឍន៍ វិស័យប្រេងកាតប្រកបដោយនិរន្តភាពនិង ប្រសិទ្ធភាព ។

សំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតត្រូវបានដាក់បញ្ចូលក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩៕