ឯកឧត្តម ត្រាំ អុីវតឹកជំរុញអោយក្រុមការងារថ្នាក់ជាតិទាំងអស់ត្រូវបន្តដោះស្រាយសំណូមពរចាំបាច់ជូនប្រជាពលរដ្ឋអោយបានមទាន់ពេលវេលា


កំពង់ឆ្នាំងៈឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានជំរុញបែបនេះនាព្រឹកថ្ងៃទី៦ ខែមិថុនានេះ ក៏ឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់លែង ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោ
បាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។

ឯកឧត្តមត្រាំ អ៉ីវតឹកបានមានប្រសាសន៍បន្តថាៈដើម្បីគាំទ្រ និង រួមចំណែកជម្រុញការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់ការទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោល
នយោបាយ និង កម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ។ រាជរដ្ឋាភិបាលបានសម្រេចចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាព នៅគ្រប់មូលដ្ឋានទូទាំប្រទេស។

ឯកឧត្តមត្រាំ អ៉ីវតឹត បានបញ្ជាក់ថាក្រុមការងារថ្នាក់ជាតិ មានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយសំណូមចាំបាច់និងសំណូមពរតម្រូវការកាន់តែសកម្មជាងមុនជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា៕