ពិធី​សម្ពោធ​សាលា​ភាព​ជា​អ្នក​ដឹកនាំ​នៃ​មូលនិធិ CIESF


ភ្នំពេញ៖ សាលា​ភាព​ជា​អ្នក​ដឹកនាំ​នៃ​មូលនិធិ CIESF ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ដែល​ផ្ដល់​ឱ្យ​យុវជន​កម្ពុជា​នូវ​បរិយាកាស​ល្អ​សម្រាប់​ការ​សិក្សា ប្រកប​ដោយ​សុវត្ថិភាព និង​ផាសុខភាព។ CIESF គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​មួយ​ដែល​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។

ពិធីសម្ពោធសាលាភាពជាអ្នកដឹកនាំនៃមូលនិធិ CIESF ត្រូវបានប្រារព្ធ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា និង​ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ​ឯកអគ្គរាជទូតជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា នា​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣៕