ភ្នំពេញ៖ សាលាភាពជាអ្នកដឹកនាំនៃមូលនិធិ CIESF ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដែលផ្ដល់ឱ្យយុវជនកម្ពុជានូវបរិយាកាសល្អសម្រាប់ការសិក្សា ប្រកបដោយសុវត្ថិភាព និងផាសុខភាព។ CIESF គឺជាអង្គការក្រៅរដ្ឋាភិបាលជប៉ុនមួយដែលផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។
ពិធីសម្ពោធសាលាភាពជាអ្នកដឹកនាំនៃមូលនិធិ CIESF ត្រូវបានប្រារព្ធ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា នាថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣៕