សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពសម្ពោធ រោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ


ថ្ងៃនេះខ្ញុំសប្បាយរីករាយ ដែលបានមកសម្ពោធរោងចក្រភេសជ្ជៈកូកាកូឡា ដែលបានវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៣ ហើយពេលនេះបានបង្កើនទំហំសង្វាក់ផលិតកម្មដោយបានវិនិយោគបន្ថែម ១០០ លានដុល្លារទៀត នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ រោងចក្រនេះបានផ្តល់ការងារដល់ប្រជាពលរដ្ឋយើងជាង ៨១៧ នាក់។ នេះក៏ជាមោទនៈកម្ពុជា ដែលក្រុមហ៊ុនកូកាកូឡាបានដាក់អក្សរខ្មែរលើកំប៉ុងភេសជ្ជៈ។ កូកាកូឡាកម្ពុជា មិនត្រឹមតែបម្រើសេចក្តីត្រូវការក្នុងប្រទេសទេ ប៉ុន្តែក៏អាចនាំចេញទៅបណ្តាប្រទេសអាស៊ានបានទៀតផង។ ទន្ទឹមនឹងផលិតភេសជ្ជៈ ក្រុមហ៊ុនបានរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្ស និងចូលរួមផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។
កម្ពុជាមានសក្តានុពល និងនយោបាយមិនរើសអើង ដែលកំពុងទាក់ទាញវិនិយោគទុនបរទេស។ ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដែលបានមកសម្ពោធរោងចក្រកូកាកូឡា ទន្ទឹមនឹងដំណឹងកីឡាករប៉ាតង់កម្ពុជាទទួលបានមេដាយមាសពិភពលោក ហើយរូបខ្ញុំក៏បានចៅស្រីទី ១៨ម្នាក់ទៀតផងដែរ។
ខ្ញុំសូមអំពាវនាវទៅកាន់ម្ចាស់ផ្ទះជួលកម្មករ សូមកុំតម្លើងថ្លៃជួលលឿនពេក ដែលបង្កការលំបាកដល់ជីវភាពកម្មករ។ អាជ្ញាធរ ពាក់ព័ន្ឋនានាត្រូវធ្វើការជាមួយម្ចាស់ផ្ទះជួលកុំអោយតម្លើងតម្លៃ នឹងបន្តជួយតម្លើងប្រព័ន្ឋទឹកភ្លើងក្នុងតម្លៃទាបសមរម្យដល់កម្មករ។ សូមក្មួយៗកម្មករកម្មការនីចូលរួមថែរក្សាបរិយាកាសការងារអោយបានល្អ ហើយបើមានកិច្ចការអ្វីគឺត្រូវតែពិភាក្សាដោះ ស្រាយដោយសន្តិវិធីជាមួយក្រុមហ៊ុន។
នៅថ្ងៃនេះ ខ្ញុំសូមចូលរួមមរណៈទុក្ខ និងសោកស្តាយយ៉ាងខ្លាំងចំពោះ កីឡាករប្រេស៊ីលទាំងអស់ដែលបានទទួលមរៈភាពនៅក្នុងឧប្បទ្ទេវហេតុធ្លាក់យន្តហោះកាលពីពេលថ្មីៗនេះក្នុងពេលទៅ ចូលរួមប្រកួតនៅប្រទេសកូឡុមប៊ី។
ខ្ញុំសូមអបអរសាទរ និងជូនពរចំពោះក្រុមហ៊ុនកូកាកូឡាបានទទួលជោគជ័យ ដើម្បីចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា៕

15288497_1174509669264195_731147614174873586_o

15289233_1174510999264062_8536897917645296885_o

15384603_1123283267784481_7305499485960767105_o

15304230_1123283211117820_969371111606886892_o

15304515_1174512462597249_1886058409490047168_o

15259254_1123283377784470_3383577658922171403_o

15370079_1174510909264071_2839753470363399599_o

15369209_1123283207784487_768751654159458642_o

15384558_1174512485930580_5215679631187870410_o

15259341_1174511069264055_2917370719168886825_o

15384597_1174512349263927_1968612991368341077_o

15252491_1174510662597429_2058815739071853584_o

15385470_1174509765930852_1326269275092506299_o