ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២


(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីប្រារព្ធ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលធ្វើឡើងនៅ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ពិធីនេះ មានអ្នកចូលរួមជាង៤០០០នាក់។

ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបានបង្កើតឡើង ដើម្បីពញ្ញាក់ស្មារតីអ្នកប្រើ ប្រាស់ផ្លូវឲ្យយកចិត្តទុកដាក់ លើការគោរពច្បាប់ចរាចរណ៍ផ្លូវគោក សំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកំរិតទាប និងអប់រំផ្សព្វផ្សាយស្តីពីហានិភ័យ បណ្តាលមកពីបើកបរហួសល្បឿនកំណត់, ស្រវឹងបើកបរ, ការមិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវាត់ជាដើម និងក្នុងគោលបំណង ឈានទៅរួមគ្នាលុបបំបាត់ភាពអនាធិបតេយ្យ នៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន៕