សិក្ខាសាលា​បំប៉ន​សមត្ថភាព​ស្តីពី ការ​អនុវត្ត​តេស្ត​រង្វាយ​តម្លៃ​លទ្ធផល​សិក្សា​​របស់​សិស្ស​បឋម​​​សិក្សា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ (SEA-PLM)


បាត់ដំបង៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​សិក្ខា​សាលា​បំប៉ន​សមត្ថភាព​ស្តីពី “ការ​អនុវត្ត​តេស្ត​រង្វាយ​តម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស​បឋម​​​សិក្សា​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (SEA-PLM)” ជូន​ដល់​អនុរក្ស​តេស្ត និង​សាលា​រៀន​គោលដៅ ដើម្បី​ត្រៀម​អនុវត្ត​តេស្ត​ថ្នាក់​តំបន់​ជា​ផ្លូវការ នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៩ ខាង​មុខ​នេះ។

សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ចាប់​ពី​ថ្ងៃ​ចន្ទ ៨កើត ដល់​ថ្ងៃ​ពុធ ១០​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ នៅ​សាកល​វិទ្យាល័យ​បាត់ដំបង ខេត្ត​បាត់ដំបង។
ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បណ្ឌិត​បាន​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យអ្នកចូលរួមទាំអស់ខិតខំយកចិត្តទុកដាក់ សិក្សា​ស្វែង​យល់​នូវ​ចំណេះ​ដឹង និង​បទ​ពិសោធន៍​ថ្មីៗ ព្រម​ទាំង​ពិភាក្សា​ឱ្យ​បាន​ផុលផុស​ពី​ស្តង់ដា​បច្ចេកទេស​នៃ​តេស្ត​រង្វាយ​តម្លៃ​​ថ្នាក់​តំបន់ ដើម្បី​ត្រៀម​ចុះ​ធ្វើ​តេស្ត​រង្វាយ​តម្លៃ​ជា​ផ្លូវ​ការ​នៅ​ទូទាំង​ប្រទេស​ឱ្យ​ទទួល​បាន​ជោគជ័យ​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក​៕