ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាន់ចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកោះធំ អាណត្តិទី៣


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាន់ចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកោះធំ អាណត្តិទី៣ និងពិធីប្រកាសតែងតាំង មន្ត្រីរាជការជាអភិបាលស្រុកកោះធំ នៅសាលាប្រជុំសាលាស្រុក ។ សមាសភាពចូលរួមមាន ៖ ឯកឧត្តម គឹម សាន់ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តរង, នាយករដ្ឋបាលសាលាខេត្ត,ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, នាយកទីចាត់ធនធានមនុស្ស នៃសាលាខេត្ត,សមត្ថកិច្ចឈរជើងតាមព្រំដែន ,សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក,គណៈអភិបាលស្រុក,នាយក នាយករងរដ្ឋបាលសាលាស្រុក, អធិការ អធិការរងនគរបាលស្រុក ,មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក មេបញ្ជាការ មេបញ្ជាការរងផែ្នកសឹករងស្រុក, ប្រធានការិយាល័យជុំវិញស្រុក,ក្រុមប្រឹក្សាឃុំក្នុងស្រុក ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ,មេភូមិក្នុងស្រុក នាយកវិទ្យាល័យ និងអនុវិទ្យាល័យក្នុងស្រុក តំណាងគណបក្ស តំណាងសហគមន៍ អង្គការ សរុប ៣៤៥ នាក់ ។