រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកលំផាត់ អាណត្តិទី៣


នាល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកលំផាត់ អាណត្តិទី៣ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម គិត ទ្រី អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាខេត្តអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងក្រុមហ៊ុនវិនិយោគ គ្រឹះស្ថានឯកជន។

សម្រាប់ស្រុកលំផាត់ មានក្រុមប្រឹក្សាចំនួន ១៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនាឱកាសនេះ៕