អភិបាលខេត្តរតនគិរី បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ តំណាងខេត្តរតនគិរី


នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ តំណាងខេត្តរតនគិរីដែលបានចូលរួមការប្រកួតបាល់ទាត់ក្នុងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (ថ្នាក់ខេត្ត) ឆ្នាំ២០១៩ ទទួលបានចំណាត់ថ្នាក់លេខ៣ កាលពីពេលកន្លងទៅ
ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសប្បាយរីករាយ និងអបអរសាទរចំពោះជោគជ័យរបស់ក្មួយៗកីឡាករ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យ ព្រមទាំងបានទាញយកបាននូវបេះដូងអ្នកគាំទ្រវិស័យកីឡានៅក្នុងខេត្តភាគឥសាន្តយើង និងនាំមកនូវកិត្តិយសសម្រាប់ខេត្ត ហើយត្រូវបន្តធ្វើការប្រកួតជាមួយក្លិបអាជីពក្នុងក្របខណ្ឌថ្នាក់ជាតិបន្តទៀត។

ឯកឧត្តមក៏បាន នាំមកនូវថវិការបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិ ចំនួន ៦លានរៀល សម្រាប់ដំណើរការក្រុមបាល់ទាត់ និងបានរៀបចំពិធីអាហារសាមគ្គីសម្រាប់ក្រុមប្រតិភូកីឡាទាំងអស់ផងដែរ៕