ទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនិងរហោស្ថានកម្មឆ្នាំ២០១៩ និងខួបលើទី២៥ នៃ UNCCD


ព្រឹកថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនិងរហោស្ថានកម្មឆ្នាំ២០១៩ និងខួបលើទី២៥ នៃ UNCCD ក្រោមប្រធានបទ “សូមរីកចម្រើនទាំងអស់គ្នានាពេលអនាគត” ក្រោមអធិបតីភាព ឯកឧត្តម​ ម៉ម​ អំណត់​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រក្ខាប្រមាញ់​ និងនេសាទ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមញ់ និងនេសាទ ដែលប្រព្រឹត្តិទៅនៅសហគមន៍ព្រៃឈើដំណាក់អ្នកតាថ្មពូន ស្ថិតនៅភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវរដ្ឋលេខាធិ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកព្រះរាជអាជ្ញា លោកប្រធានសាលាដំបូងខេត្ត កងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត សរុបប្រមាណ​ ៧៥០នាក់។

ក្នុងពិធីនេះដែរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាភ្ញៀវកិត្តិយស បានចូលរួមដាំកូនឈើជានិមិត្តរូបផងដែរ៕