កម្ពុជាធ្វើយុទ្ធនាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ចាប់ផ្តើមពីដើមឆ្នាំ២០១៧


sor-keng-07-12-16-2-copy

     កម្ពុជាចាប់ពីដើមឆ្នាំ២០១៧ ទៅ គ្រោងនឹងចាប់ផ្ដើមយុទ្ធនាការដ៏ធំមួយ ដើម្បីបង្ក្រាបករណីគ្រឿងញៀន។ ការចាប់ផ្តើមបង្ក្រាបគ្រឿងញៀនដោយក្រសួងមហាផ្ទៃ នឹងធ្វើជាដំណាក់កាលដែលជំហានទី១ នឹងមានរយៈពេល ៦ខែ ដែលនឹងដាក់ឈ្មោះថា «យុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់»។

     គ្រឿងញៀនកំពុងក្លាយជាជម្ងឺដ៏ធំមួយរបស់ពិភពលោក ក៏ដូចជាកម្ពុជាផងដែរ។ នៅតាមបណ្តាប្រទេសដទៃ ដូចជានៅប្រទេសដែលជាប់កម្ពុជា ច្បាប់ដាក់ទោសគ្រឿងញៀនមានរហូតដល់ការប្រហារជីវិត។ នៅក្នុងប្រទេសហ្វីលីពីនការបង្ក្រាបគ្រឿងញៀនដោយការបាញ់សម្លាប់ជនឧក្រិដ្ឋ បានបង្កអោយមានការរិះគន់ ប៉ុន្តែមេដឹកនាំប្រទេសហ្វីលីពីន ដោយសារតែវិធានការណ៍រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់បានប្រឈមនឹងការរិះគន់ជាខ្លាំង។

     នៅកម្ពុជា ច្បាប់នៅក្នុងប្រទេសមិនបានចែងអំពីការដាក់ទោសប្រហារជីវិតឡើយ… ហើយការបង្ក្រាបគ្រឿងញៀន ក្នុងយុទ្ធនាការធំដែលគ្រោងចាប់ផ្តើមពីដើមឆ្នាំ២០១៧ ទៅ មិនទាន់បានបង្ហាញភាពជាក់លាក់ថានឹងបង្ក្រាបបែបណានោះផងដែរ។

     សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងពីការគ្រោងយុទ្ធនាការដ៏ធំចាប់ផ្តើមនៅដើមឆ្នាំ២០១៧។ យោងតាមច្បាប់ ជនណាដែលបានចាប់ខ្លួនរួមមានគ្រឿងញៀនចាប់ពី៨០ក្រាមឡើងទៅ ត្រូវប្រឈមនឹងការដាក់គុកអស់មួយជីវិត… ប៉ុន្តែជនសង្ស័យខ្លះដែលមានគ្រឿងញៀនច្រើនគីឡូក្រាម ការផ្តន្ទាទោសដាក់ពន្ធនាគារ បានរងការចោទថា មិនបានអនុវត្តតាមច្បាប់កំណត់នោះឡើយ ។ ភាពមិនប្រក្រតីនេះហើយ កន្លងមកបាននាំអោយមានការរិះគន់ អំពីប្រព័ន្ធឃុបឃិតមិនប្រក្រតីខ្លះ ដែលលើកឡើងថា ក្រុមជនសង្ស័យគ្រឿងញៀនខ្លះ ត្រូវបានដោះលែងអោយរួចខ្លួន ជាមួយការកាត់ទោសមិនទាន់ត្រឹមត្រូវនៅឡើយ… ចំណែកការលើកខ្លះទៀត បានរិះគន់បញ្ហាក្រុមជនសង្ស័យ បានបន្តសកម្មភាពជួញដូរគ្រឿងញៀនក្នុងពន្ធនាគារថែមទៀតក្រោម ការបន្ទោសនៃភាពធូររលុងការអនុវត្តច្បាប់។

sor-keng-07-12-16-3-copy sor-keng-07-12-16-4-copy

sor-keng-07-12-16-6-copy sor-keng-07-12-16-5-copy