ខេត្តឧត្តរមានជ័យ៖ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ អញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ មេឃុំ នារីឃុំ ជំទប់ ស្មៀនឃុំ និងមេប៉ុស្តិ៍ ព្រមទាំងមេភូមិចំណុះឃុំចំនួន១២ភូមិ ដែលចាំបាច់នៅឃុំផ្អាវ ដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន ដែលផ្តោតសំខាន់ទៅលើ របៀបដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានគណៈកម្មការដោះស្រាយទំនាស់ នាវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕