សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ អន្តរក្រសួង


នាព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំ អន្តរក្រសួង ស្ដីពីលទ្ធផលនៃការចុះអង្កេតស្រាវជ្រាវករណីចូលកាន់កាប់ទន្ទ្រានរានយកដីព្រៃធ្វើជាកម្មសិទ្ធ ក្នុងតំបន់ដែនជម្រកសត្វព្រៃគូលេន-ព្រហ្មទេព និងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ទ្រី ភាព នៅខេត្តព្រះវិហារ នៅទីស្ដីការក្រសួងមហាផ្ទៃ ។